|
|
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Mancity បានបង្ហើបថាលោកចង់បន្តដឹកនាំក្លឹបមួយនេះជារៀងរហូត ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៍មាន Seleçao លោក Pep បាននិយាយថា ៖ "កុងត្រារបស់ខ្ញុំមិនទាន់អស់សុពលភាពនៅឡើយទេ ខ្ញុំក៏សប្បាយចិត្តនិងការស្នាក់នៅទីនេះបន្តទៀត ។ បើសិនជាអាចខ្ញុំចង់ដឹកនាំក្លឹបនេះរហូតដល់ខ្ញុំចូលនិវត្តន៏ ព្រោះគ្មានកន្លែងណាល្អជាងទីនេះឡើយ "។
Pep បន្ថែមទៀតថា ៖ "ខ្ញុំពិតជាចង់បន្តកុងត្រា ១០ឆ្នាំបន្ថែមទៀតណាស់ តែខ្ញុំមិនមានសិទ្ធក្នុងការសម្រេច ហើយក៏មិនទាន់ដល់ពេលដែលត្រូវសម្រេចចិត្តនៅពេលនេះដែរ " ៕
ប្រភព ៖ Fabrizio Romano
Barcelona បានស្នើសុំឱ្យ Spanish national team ឱ្យ Lamine Yamal សម្រាកពីការប្រកួតនាពេលខាងមុខរបស់ពួកគេក្នុងខែតុលា នេះបើយោងតាម Diario AS ។...
យោងតាមសារព័ត៌មាន Mail Sport បានឲ្យដឹងថា Real Madrid កំពុងតាមដានខ្សែបម្រើ Kobbie Mainoo របស់ក្រុម Manchester United ។...
ក្លឹប Premier League ចំនួនបីត្រូវបានគេរាយការណ៍ថានឹងប្រជែងយក Ronald Araujo ក្នុងឆ្នាំ 2026 Chelsea ជាមួយ Liverpool និង Tottenham។...
កីឡាករ Paulo Dybala តារាឆ្នើមរបស់ក្លឹប Roma ត្រូវបានអវត្តមានជាច្រើនសប្តាហ៍ដោយសារបញ្ហារបួស ប៉ុន្តែបើយោងតាមនាយកផ្នែកកីឡារបស់ក្លឹប Roma លោក Frederic Massara ខ្សែបម្រើរូបនេះនឹងត្រលប់មកវិញនៅចុងសប្តាហ៍នេះ។...
យោងតាម David Ornstein របស់ The Athletic អ្នកចាំទី Alisson Becker របស់ Liverpool នឹងត្រូវអវត្តមានជាងមួយខែជាមួយនឹងរបួសសរសៃពួរ។...