|
|
|
ក្រុមអធិរាជស Real Madrid និងត្រូវបើកទ្វារស្វាគមន៏ក្រុមភ្ញៀវអ្នកមានបារាំង Paris Saint-Germain សម្រាប់ការប្រកួត UEFA Champions League ជើងទី២ នាពេលឆាប់ៗខាងមុខនេះ ។

ទោះជាយ៉ាងណាក្តីបើយោងតាមប្រភពសារព័ត៍មានអេស្ប៉ាញ AS បញ្ជាក់ថា ខ្សែបម្រើឆ្នើមសញ្ជាតិអាឡឺម៉ង់ Toni Kroos អាចនិងអវត្តមានសម្រាប់ការប្រកួតជើងទី២ ដោយសារបញ្ហារបួសកំឡុងការហ្វឹកហាត់ ។

គួរបញ្ជាក់ថាក្រុមការងារគ្រូបង្វឹករបស់ Real Madrid មានក្ដីរំពឹងចំពោះឱកាសដែល Kroos អាចត្រលប់មកលេងលើទីលានវិញ ទាន់ការប្រកួត Champions League ទល់នឹង PSG នាសប្ដាហ៍ក្រោយ ។ Real Madrid បានរងបរាជ័យកាលពីជើងទី១ ដោយលទ្ធផល ១-០ ដូច្នេះ Real Madrid ត្រូវការជ័យជំនះជាចាំបាច់ដើម្បីឡើងដល់វគ្គ ៨ក្រុម ។

តែបើសិនជាអវត្តមានរបស់ Toni Kroos ពិតមែននោះអធិរាជសនិងត្រូវធ្វើការធ្ងន់ដោយសារ កីឡាករសំខាន់ពីររូបផ្សេងទៀតគឺ Casemiro និង Ferland Mendy នឹងខកខានការប្រកួត ដោយសារពួកគេជាប់ពិន័យកាត កាលប្រកួតជើងទី១ ៕
ប្រភព : Marca
FIFA World Cup Uzbekistan VS Colombia Match ...
FIFA World Cup Ghana VS Panama Match ...
FIFA World Cup England VS Croatia Match ...
FIFA World Cup Portugal VS DR Congo Match ...
នៅក្នុងព័ត៌មានដែលមិនគួរឱ្យភ្ញាក់ផ្អើលបំផុតនៃព្រឹត្តិការណ៍ World Cup 2026 កីឡាករ Lionel Messi ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករឆ្នើមប្រចាំការប្រកួត សម្រាប់ការស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងជ័យជម្នះ 3-0 របស់ Argentina លើអាល់ហ្សេរី។...