|
|
|
ក្លឹប Leeds United បានធ្វើការប្រកាសជាផ្លូវការកាលពីម្សិលមិញ ក្នុងការនាំយកបានខ្សែប្រយុទ្ធ Luis Sinisterra ពីក្លឹប Feyenoord ប្រទេសហូឡង់។

Sinisterra បានព្រមព្រៀងចុះកុងត្រាមកលេងឲ្យ Leeds រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ គួរបញ្ជាក់ថា Leeds ចាយលុយសរុបប្រមាណ ២៥.៥លានដុល្លារ ដើម្បីទិញយកកីឡាករវ័យ២៣ឆ្នាំខាងលើ ពី Feyenoord ។ Sinisterra ប្រឡូកក្នុងអាជីពកីឡាករក្រុមឈុតធំតាំងពីឆ្នាំ២០១៦មក ដោយលេងឲ្យក្លឹបកូឡុំប៊ី Once Caldas នឹងផ្លាស់មកលេងឲ្យ Feyenoord នៅក្នុងរដូវកាលឆ្នាំ២០១៨/១៩ ដោយចូលរួមប្រកួតសរុប ១៥៦ប្រកួត និងស៊ុតចូល ៤១គ្រាប់៕
ប្រភព ៖ The Sun
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...