|
|
|
លោក Joan Laporta ប្រធានក្លឹបរបស់អ្នកមានបុណ្យ FC Barcelona បានបង្ហើបពីចំណាប់អារម្មណ៍របស់លោកទាក់ទិនអនាគតរបស់ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Ousmane Dembélé ។

ក្នុងបទសម្ភាសន៍ជាមួយ Cadena Ser លោក Laporta បានបញ្ជាក់ថា ៖ "គេ (Ousmane Dembélé) បានដឹងអំពីគោលបំណងរបស់ក្លឹបយ៉ាងច្បាស់ ពួកយើងចង់អោយគេស្នាក់នៅបន្ត ។ យើងសង្ឃឹមថាគេនិងសម្រេចចិត្តទាក់ទងនិងអនាគតរបស់គេម្តងទៀត នៅចុងរដូវកាលនេះ " ។

គួរបញ្ជាក់ថាមានព័ត៍មានជាច្រើនបានចុះផ្សាយទាក់ទងនិងការចាកចេញរបស់ Dembélé ដោយសារតែគេមិនពេញចិត្តនិងកុងត្រាជាមួយនិងថ្លៃពលកម្មរបស់គេនៅ Barca តែទោះជាយ៉ាងណាយើងនិងចាំមើលថារូបគេបន្ត ឬ ចាកចេញពីទឹកដីអេស្ប៉ាញ ៕
ប្រភព : Fabrizio Romano
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...