|
|
|
ក្លឹប Inter Milan បានប្រកាសពីការបញ្ចប់កុងត្រាជាមួយខ្សែប្រយុទ្ធ Alexis Sanchez ខណៈមានព័ត៍មានថាកីឡាកររូបនេះនឹងផ្លាស់ទៅចូលរួមក្លឹបបារាំង Marseille ។ Sanchez បានមកចូលរួមនៅទឹកដី San Siro ពី Manchester United ក្នុងឆ្នាំ២០១៩ ដោយដំបូងឡើយ បានព្រមព្រៀងក្នុងកិច្ចសន្យាខ្ចីជើង១រដូវកាល មុនពេលផ្ទេរជាអចិន្ដ្រៃយ៍ ក្នុងឆ្នាំ២០២០។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធជម្រើសជាតិឈីលីរូបនេះ បានរួមចំណែកជួយ Inter ឈ្នះជើងឯក Serie A ក្នុងរដូវកាល ២០២០-២១ ហើយក៏បានរកគ្រាប់បាល់ជ័យជម្នះទល់ Juventus ក្នុងការប្រកួត Supercoppa Italiana កាលពីខែមករាផងដែរ។
ប្រភព៖ BBC Sport
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...