|
|
|
សូមអបអរដល់ខ្សែប្រយុទ្ធ Karim Benzema និងលោកគ្រូ Carlo Ancelotti ទទួលបានពានរង្វាន់កីឡាករនិងគ្រូឆ្នើមប្រចាំឆ្នាំរបស់ UEFA នៅឆ្នាំនេះ។
ខ្សែប្រយុទ្ធ Karim Benzema និងលោកគ្រូ Carlo Ancelotti ទទួលបានពានរង្វាន់កីឡាករនិងគ្រូឆ្នើមប្រចាំឆ្នាំរបស់ UEFA បន្ទាប់ពីពួកគេបានជួយ Real Madrid ឈ្នះពាន Champions League ជាលើកទី14និង La Liga កាលពីរដូវកាលមុន។
ខ្សែប្រយុទ្ធ Benzema បានបង្ហាញទម្រង់លេងល្អមែនទែនរដូវកាល 2021-22 ដោយរកបាន15គ្រាប់ក្នុងកម្មវិធី UCL និងឈ្នះពានរង្វាន់មួយនេះជាលើកទី5ក្នុងអាជីព បន្ទាប់ពីជួយ Madrid យកឈ្នះ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកលោក Ancelotti បានក្លាយជាអ្នកចាត់ការដំបូងដែលបានឈ្នះពាន Champions League ចំនួន4ដងក្នុងអាជីព។ លើកដំបូងរបស់លោកបានឈ្នះគឺជាមួយ AC Milan កាលពីឆ្នាំ2003 បន្ទាប់មក2007 មុនពេលឈ្នះជាមួយ Real Madrid ក្នុងឆ្នាំ2014និង2022។
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...