|
|
|
David Moyes អ្នកចាត់ការក្រុមញញួរដែក West Ham បានបង្ហើបថាក្លឹបគ្មានគម្រោងក្នុងការលក់ខ្សែបម្រើការពារ Declan Rice នារដូវក្តៅខាងមុខឡើយ ។

David Moyes បន្ថែមទៀតថា ៖ "បើសិនជាមានក្លឹបណាចាប់អារម្មណ៍ក្នុងការនាំយក Rice នោះគេត្រូវត្រៀមលុយយ៉ាងហោចណាស់ ១៥០លានផោន តែយើងគ្មានបំណងក្នុងការលក់គេទេនារដូវក្តៅខាងមុខ " ។

គួរបញ្ជាក់ថា West Ham ធ្លាប់ដាក់តម្លៃខ្លួនលើខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ១០០លានផោនកាលពីរដូវកាលដោះដូរកីឡការកាលពីខែមករា តែពេលនេះ West Ham បានតម្លើងថ្លៃរហូតដល់ ១៥០លានផោនបើសិនជាមានក្លឹបណាចង់បាន ៕
ប្រភព ៖ Fabrizio Romano
ខ្សែប្រយុទ្ធ Anthony Gordon បានសារភាពថា ដំបូងឡើយគាត់មានការសង្ស័យចំពោះភាពពិតប្រាកដនៃការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សនៅតំបន់កាតាឡាន់ (Barcelona) ក្នុងអំឡុងពេលទីផ្សារដោះដូរ។...
លោក Roberto De Zerbi អ្នកចាត់ការក្រុម Tottenham Hotspur បានថ្លែងជាសាធារណៈអំពីស្ថានភាពទាក់ទងនឹងខ្សែប្រយុទ្ធ Richarlison ដោយបានលើកឡើងពីការសម្រេចចិត្តផ្ទាល់ខ្លួនរបស់កីឡាកររូបនេះក្នុងការចាកចេញពីក្លឹប។...
Gabriel Jesus ទទួលស្គាល់ថាខ្លួននៅតែរង់ចាំឱកាសលេងឱ្យបានច្រើនជាងមុននៅ Barcelona ខណៈដែលគាត់កំពុងបន្តសម្របខ្លួនទៅនឹងក្រុមថ្មី។...
ក្លឹប Santos បានប្រកាសជាផ្លូវការអំពីការចុះកិច្ចសន្យាជាមួយខ្សែបម្រើ Philippe Coutinho ដែលធ្លាប់លេងឱ្យ Liverpool និង Barcelona ក្នុងកិច្ចសន្យារយៈពេលខ្លីរហូតដល់ចុងឆ្នាំ ២០២៦។...
ក្លឹប Paris Saint-Germain បានបញ្ជាក់ថា Achraf Hakimi បានរងរបួសស្រាលនៅត្រង់ភ្លៅខាងស្តាំអំឡុងពេលការប្រកួតលីគ Ligue 1 ដែលពួកគេបានយកឈ្នះលើក្រុម Brest ដោយលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ។...