|
|
|
ក្លឹបតោខៀវ Chelsea ទិញបានខ្សែបម្រើ Enzo មករួមក្រុមហើយ ជាមួយតម្លៃផ្ដាច់កុងត្រារបស់គេដល់ទៅ១០៧លានផោនឯណោះពីក្រុម Benfica ។

ក្រុម Chelsea បានដាក់គោលដៅយកកីឡាករ Enzo Fernandez ជាគោលដៅសំខាន់ទី១តែម្ដងនៅខែមករានេះ។ តែយ៉ាងណា ពួកគេត្រូវរង់ចាំដល់នាទីចុងក្រោយនៃទីផ្សារដោះដូរកីឡាករឯណោះ ទើបអាចសម្រេចការផ្ទេរបាន ជាមួយតម្លៃបំបែកកំណត់ត្រានៅអង់គ្លេសតែម្ដង ១០៧លានផោន។ តម្លៃខ្លួនដ៏ខ្ពស់នេះកើតមានបាន ក៏ព្រោះតែក្លឹប Benfica មិនព្រមលក់នោះទេ តែដោយសារចិត្តចង់បានខ្លាំង ទើប Chelsea ហ៊ានឱ្យគ្រប់យ៉ាង ឱ្យតែក្រុម Benfica ព្រមលក់។

ខ្សែបម្រើវ័យ២២ឆ្នាំនេះ ក៏មានកុងត្រាវែងខ្លាំងដែរនៅ Stamford Bridge ពោលគឺគេនឹងចុះកុងត្រាដល់ទៅ៨ឆ្នាំកន្លះឯណោះ រហូតដល់ឆ្នាំ២០៣១ឯណោះ ទើបផុតកុងត្រា។ ជាមួយការចំណាយយ៉ាងច្រើនលើសលុបនេះដែរ នាខែមករាឆ្នាំ២០២៣នេះ ក្រុម Chelsea គឺជាក្រុមចំណាយលើការទិញដូរកីឡាករច្រើនជាងគេហើយ៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe

AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ខ្សែប្រយុទ្ធ Anthony Gordon បានសារភាពថា ដំបូងឡើយគាត់មានការសង្ស័យចំពោះភាពពិតប្រាកដនៃការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សនៅតំបន់កាតាឡាន់ (Barcelona) ក្នុងអំឡុងពេលទីផ្សារដោះដូរ។...
លោក Roberto De Zerbi អ្នកចាត់ការក្រុម Tottenham Hotspur បានថ្លែងជាសាធារណៈអំពីស្ថានភាពទាក់ទងនឹងខ្សែប្រយុទ្ធ Richarlison ដោយបានលើកឡើងពីការសម្រេចចិត្តផ្ទាល់ខ្លួនរបស់កីឡាកររូបនេះក្នុងការចាកចេញពីក្លឹប។...
Gabriel Jesus ទទួលស្គាល់ថាខ្លួននៅតែរង់ចាំឱកាសលេងឱ្យបានច្រើនជាងមុននៅ Barcelona ខណៈដែលគាត់កំពុងបន្តសម្របខ្លួនទៅនឹងក្រុមថ្មី។...
ក្លឹប Santos បានប្រកាសជាផ្លូវការអំពីការចុះកិច្ចសន្យាជាមួយខ្សែបម្រើ Philippe Coutinho ដែលធ្លាប់លេងឱ្យ Liverpool និង Barcelona ក្នុងកិច្ចសន្យារយៈពេលខ្លីរហូតដល់ចុងឆ្នាំ ២០២៦។...
ក្លឹប Paris Saint-Germain បានបញ្ជាក់ថា Achraf Hakimi បានរងរបួសស្រាលនៅត្រង់ភ្លៅខាងស្តាំអំឡុងពេលការប្រកួតលីគ Ligue 1 ដែលពួកគេបានយកឈ្នះលើក្រុម Brest ដោយលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ។...