|
|
|
ក្លឹបតោខៀវ Chelsea បានត្រៀមកញ្ចប់ប្រាក់ប្រមាណ ១១៥លានផោន ដើម្បីទិញយកខ្សែបម្រើ Enzo Fernandez ពីក្លឹបព័រទូហ្គាល Benfica មកហើយ។

ក្រុមតោខៀវ Chelsea បានតាមទិញ Enzo ជាយូរមកហើយទាំងដែលក្លឹប Benfica បដិសេធជារើយៗផងដែរ។ យ៉ាងណាមិញ ក្រុមដែលកំពុងធ្វើមិនសូវបានល្អ ហើយចង់បានកីឡាករថ្មីមកច្រើននេះ មិនបោះបង់ចោលនោះទេ។ ពួកគេបន្ដការចរចាជានិច្ច ហើយក៏ត្រៀមកញ្ចប់ប្រាក់រហូតដល់១១៥លានផោនផងដែរដើម្បីនាំយកកីឡាករអាហ្សង់ទីនរូបនេះឱ្យបាន។ ក្លឹបតោខៀវ រំពឹងថានឹងអាចសម្រេចក្ដីបំណងនេះ យកកីឡាករវ័យ២២ឆ្នាំឱ្យបាន មុនទីផ្សារដោះដូរកីឡាករនៅខែមករាបិទយប់នេះ។

ស្របពេលបច្ចុប្បន្ននេះ Enzo ក៏មិនបានចូលហាត់ជាមួយក្លឹប Benfica ផងដែរ។ កីឡាកររូបនេះទំនងជាមានចិត្តចង់ចាកចេញដូចគ្នា ព្រោះការមកលេងនៅ Premier League ក៏ជាក្ដីបំណងរបស់កីឡាករនានាផងដែរ។ ខ្សែបម្រើរូបនេះ ក្រៅពីជួយអាហ្សង់ទីនឈ្នះពាន World Cup 2022 ហើយ រូបគេក៏បានឈ្នះពានកីឡាករវ័យក្មេងល្អជាងគេប្រចាំព្រឹត្តិការណ៍ទៀត៕

Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe

AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...