|
|
|
អ្នកចាត់ការក្លឹប Chelsea លោក Thomas Tuchel បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនឹងកូនក្រុមរបស់លោក ក្រោយក្លឹបលោកបានចាញ់ប្រកួតមិត្តភាព Pre Season តទល់នឹងក្លឹប Arsenal រហូតដល់ទៅ ៤-០។

លោក Tuchel បានធ្វើការបកស្រាយដោយលើកចំៗថា ក្លឹប Chelsea គឺពិតស័ក្ដិសមនឹងចាញ់នឹងមែនព្រោះតែកូនក្រុមលោកធ្វើមិនបានល្អគ្រប់គ្រាន់ដោយសារតែបញ្ហាការមិនខិតខំប្រឹងប្រឹងឲ្យដល់កម្រិតរបស់កូនក្រុមរបស់លោកគឺខ្វះខាតទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រោះពួកគេមួយចំនួនកំពុងគិតគូរចាកចេញ រកជម្រើសក្លឹបផ្សេង។ គួរបញ្ជាក់ផងដែរថា Chelsea បានចាញ់ប្រកួតមិត្តភាព Pre Season ២ប្រកួតជាប់ៗគ្នាហើយដោយចាញ់នឹងក្លឹប Charlotte តាមរយៈពេលស៊ុតប៉េណាំងទីកាត់សេចក្ដីក្នុងលទ្ធផល៣-៥ និងចាញ់ Arsenal ០-៤នេះ៕
ប្រភព ៖ Sky Sport
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...