|
|
|
លោក Erik Ten Hag អ្នកចាត់ការក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo គឺមិនសម្រាប់លក់នោះទេ ហើយរូបគេក៏មិនចាកចេញដែរអវត្តមានរបស់គេគឺដោយសារតែធុរៈផ្ទាល់ខ្លួន។

លោក Ten Hag បាននិយាយថា៖" គេមិនបានមកលេង Pre-Season ជាមួយយើងនេះគឺដោយសារតែធុរៈផ្ទាល់ខ្លួនរបស់គេ។ Cristiano គឺមិនសម្រាប់លក់នោះទេ។ គេស្ថិតក្នុងផែនការរបស់យើង។ យើងចង់ជោគជ័យទាំងអស់គ្នា "។

លោកបានបន្តថា៖" ខ្ញុំធ្លាប់និយាយគ្នាជាមួយ Ronaldo គឺថាយើងមានចំណុចត្រូវគ្នាច្រើន។ អ្វីដែលខ្ញុំអាចបញ្ជាក់បាននោះគឺខ្ញុំនិង Ronaldo គឺថា យើងមានកិច្ចសន្ទនាដ៏ល្អមួយគឺមានចំណុចត្រូវគ្នាច្រើន "៕
ប្រភព ៖ BBC Sport
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...