|
|
|
ក្លឹប PSG កំពុងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Vinicius Jr កុំឱ្យបន្ដកុងត្រាថ្មីបន្ថែមទៀតជាមួយក្រុម Real Madrid ព្រោះពួកគេចង់បានខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកជំនួសដំណែង Neymar ។ Vinicius Jr កំពុងឡើងជើងខ្លាំងមែនទែននៅក្រុម Real Madrid កាលពីរដូវកាលមុននេះ ដោយរកគ្រាប់បាល់បានច្រើន ជាពិសេស១គ្រាប់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League យកឈ្នះលើក្រុម Liverpool តែម្ដង។

គួរបញ្ជាក់ថាក្លឹបអ្នកមានបារាំងនេះ បានជម្រុញកីឡាករប្រេស៊ីលខាងលើកុំឱ្យបន្ដកុងត្រាថ្មីអី។ ខណៈដែលពួកគេនឹងព្យាយាមទិញគេមកលេងនៅបារាំង ហើយផ្ដល់តម្លៃពលកម្មដល់ទៅ៣៣លានផោនឯណោះក្នុង១ឆ្នាំ ឯណោះ ៕
ប្រភព ៖ Sky Sport
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...