|
|
|
ខ្សែបម្រើវ័យ ១៩ឆ្នាំសញ្ជាតិអេស្ប៉ាញ Pedri ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបអ្នកមានបុណ្យ FC Barcelona បានបង្ហើបថាចង់អោយអតីតវីរះបុរស Barcelona ម្នាក់ត្រឡប់មកកាន់អេស៉្បាញវិញ ។ តាមពិត Pedri ចង់សំដៅទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលកំពុងលេងអោយក្លឹបអ្នកមានបារាំង PSG ។

Pedri គេពិតជាពិបាកទទួលយកណាស់នៅពេលដែលឃើញ Messi កំពុងតែជួបបញ្ហានៅទីនោះ ហើយគេសង្ឃឹមថា Messi អាចនិងត្រឡប់មកកាន់ Barcelona វិញ ។

គួរបញ្ជាក់ថាស្ថិតិរបស់ Messi នៅលីគកំពូលប្រទេសបារាំង (League 1) គឺបង្ហាញខ្លួនបាន ១៨ប្រកួត និងស៊ុតបញ្ចូលទី ១គ្រាប់ ដែលជាស្ថិតិមួយមិនល្អទាល់តែសោះ ហើយកាលពីពេលថ្មីៗនេះ PSG ក៏ទើបតែធ្លាក់ចេញពី Champions League ក្រោមថ្វីជើងអធិរាជស Real Madrid ដែរ ៕
ប្រភព ៖ Goal
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...