|
|
|
លោក koji បាននិយាយថា ខ្ញុំដឹងថាគូប្រកួតក្នុងពូលខ្លាំង ប៉ុន្តែពួកយើងនឹងនៅតែព្យាយាមដើម្បីទទួលបាន 3 ពិន្ទុ។ ខ្ញុំបានកាន់កាប់ក្រុមកម្ពុជារយៈពេល 10ថ្ងៃហើយ។ នេះជាលើកទី1 ហើយដែលខ្ញុំបានធ្វើការជាមួយក្រុមនារី។
ពិតណាស់ មានការលំបាកសម្រាប់ខ្ញុំ ប៉ុន្តែគ្រូបង្វឹកចាស់ឥឡូវក៏ជាជំនួយការក្នុងក្រុមគ្រូបង្វឹកដែរ ដូច្នេះគាត់បានជួយខ្ញុំច្រើន។ ក្នុងអំឡុងពេលនេះ ខ្ញុំនឹងបន្តសង្កេតមើល ដើម្បីស្វែងយល់ពីកីឡាករឱ្យកាន់តែច្បាស់ ប៉ុន្តែជាដំបូង ខ្ញុំឃើញនៅក្នុងពួកគេស្រេកឃ្លាន និងចង់បង្ហាញពីខ្លួនឯង។ ខ្ញុំចង់ឈ្នះព្រោះនេះជាបាល់ទាត់ ខ្ញុំមិនអាចនិយាយថាយើងនឹងឈ្នះ ឬស្មើទេ ប៉ុន្តែយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព។ ក្រុមទាំងមូលមានទំនុកចិត្តខ្លាំងណាស់។
ក្រុមនារីកម្ពុជា ត្រូវប្រកួត ក្នុងពានជើងឯកនារីតំបន់អាស៊ាន ក្រុមនារីកម្ពុជា លើកនេះ ហាក់មានកីឡាការិនីថ្មីៗច្រើន បន្ទាប់ពីកីឡាការិនីភ្នំពេញក្រោន ដកខ្លួនដោយត្រូវត្រៀមប្រកួតពានក្លិបបាល់ទាត់នារីទ្វីបអាស៊ី AFC Women Champions League ។
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...