|
|
|
យោងតាមប្រភពពី Tuttojuve ក្រុម Juventus កំពុងពិចារណាលើការនាំយកខ្សែបម្រើ Zambo Anguissa របស់ក្លឹប Napoli ដែលត្រូវបានគេរាយការណ៍ថាជាគោលដៅអាទិភាពរបស់លោក Luciano Spalletti សម្រាប់ពង្រឹងតំបន់បម្រើ។
គ្រូបង្វឹករូបនេះចង់បានកីឡាករថ្មីមកបំពេញបន្ថែមនៅតាមតំណែងមួយចំនួន រួមទាំងខ្សែប្រយុទ្ធ និងខ្សែប្រយុទ្ធស្លាបឆ្វេង ប៉ុន្តែលោកមើលឃើញថា Anguissa គឺជាជម្រើសដ៏ល្អបំផុតសម្រាប់តំបន់បម្រើរបស់គាត់។ អ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នារួចមកហើយនៅ Napoli ក្នុងអំឡុងពេលដែលពួកគេឈ្នះពានរង្វាន់ Serie A។
អនាគតរបស់ Anguissa នៅ Napoli គឺមិនទាន់ច្បាស់លាស់នៅឡើយទេ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ ២០២៧ ហើយការចរចាដើម្បីបន្តកិច្ចសន្យាថ្មីបានជាប់គាំង ដោយសារតែមិនអាចព្រមព្រៀងគ្នាលើបញ្ហាប្រាក់ឈ្នួល។ មានសេចក្តីរាយការណ៍ថា ខ្សែបម្រើរូបនេះចង់បានប្រាក់ឈ្នួល ៦ លានអឺរ៉ូក្នុងមួយរដូវកាល សម្រាប់កិច្ចសន្យារយៈពេល ៤ ឆ្នាំ ខណៈដែល Napoli បានផ្តល់ជូន ៤ លានអឺរ៉ូក្នុងមួយឆ្នាំ ជាមួយនឹងលក្ខខណ្ឌបន្ថែម (option)។
លទ្ធភាពនៃការចាកចេញនៅខែមករានេះ មិនអាចត្រូវបានគេបដិសេធនោះទេ ទោះបីជាប្រធានក្លឹប Napoli លោក Aurelio De Laurentiis ទំនងជាមិនចង់លក់កីឡាកររូបនេះទៅឱ្យ Juventus ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ តម្រូវការប្រាក់ឈ្នួលរបស់ Anguissa គឺលើសពីលទ្ធភាពហិរញ្ញវត្ថុរបស់ Juventus នៅពេលនេះ។ ដូច្នេះ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin មួយនេះ អាចនឹងរង់ចាំរហូតដល់រដូវក្តៅ ដើម្បីព្យាយាមចុះហត្ថលេខាលើរូបគេក្នុងនាមជាកីឡាករដែលគ្មានកិច្ចសន្យា (free agent)។
លោក Spalletti ជឿជាក់យ៉ាងមុតមាំថា កីឡាករជម្រើសជាតិកាមេរូនរូបនេះ នឹងអាចនាំមកនូវកម្លាំងកាយ គុណភាព និងតុល្យភាពដល់តំបន់បម្រើរបស់គាត់។
Jude Bellingham ខ្សែបម្រើឆ្នើមរបស់ក្លិប Real Madrid បានបន្តបង្ហាញពីសមត្ថភាពដ៏សំខាន់របស់ខ្លួនក្នុងក្រុមជម្រើសជាតិ England បន្ទាប់ពីត្រូវបានរាយការណ៍ថារកបាន ៦ លើកនៃការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assists) ក្នុងឆ្នាំ ២០២៦។ ស្ថិតិនេះធ្វើឱ្យកីឡាកររូបនេះស្មើនឹងសមិទ្ធផលរបស់ Raheem Sterling ដែលធ្លាប់បង្កើតបាន ៦ Assists សម្រាប់អង់គ្លេសក្នុងឆ្នាំ ២០១៩។ យោងតាមទិន្នន័យ Opta ដែលត្រូវបានដកស្រង់ក្នុងប្រភពព័ត៌មាន Bellingham បានឈានដល់ស្ថិតិដ៏គួរឱ្យចាប់អារម្មណ៍នេះ បន្ទាប់ពីបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិឆែក (Czechia)។...
យោងតាមប្រភពពី The Athletic បានឱ្យដឹងថា Bruno Fernandes បានបដិសេធសំណើកិច្ចសន្យាលើកទីពីរពីក្លឹប Man United។...
ក្រុម Barcelona កំពុងចាប់ផ្តើមឆ្លងផុតដំណាក់កាលដ៏លំបាករយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលពោរពេញទៅដោយបញ្ហាកីឡាកររងរបួស។ ពេលនេះ ពួកគេកំពុងទទួលបានកីឡាករសំខាន់ៗត្រឡប់មកវិញ នៅមុនពេលឈានចូលដល់ដំណាក់កាលដ៏មមាញឹកបំផុតនៃកាលវិភាគប្រកួត ដោយថ្មីៗនេះ Eric Garcia និង Andreas Christensen បានវិលត្រឡប់មកចូលរួមការប្រកួតទល់នឹងក្រុម Atletico Madrid វិញហើយ។...
Michael Olise កំពុងក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងទីផ្សារដោះដូរកីឡាករអឺរ៉ុប បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Bayern Munich កំពុងខិតខំប្រឹងប្រែងបន្តកិច្ចសន្យាជាមួយខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះ។ ការចរចាដែលត្រូវបានរាយការណ៍កើតឡើងក្នុងពេល Real Madrid នៅតែបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ ២៤ ឆ្នាំ ដែលមានកិច្ចសន្យាជាមួយក្លិបអាល្លឺម៉ង់រហូតដល់ឆ្នាំ ២០២៩។ យោងតាមអ្នកជំនាញព័ត៌មានដោះដូរកីឡាករអ៊ីតាលី Fabrizio Romano ដែលត្រូវបានដកស្រង់ដោយ Tribuna.com ក្លិប Bayern Munich កំពុងធ្វើអ្វីៗដែលអាចធ្វើបាន ដើម្បីធានាថា Olise នឹងបន្តអនាគតរបស់ខ្លួននៅកីឡដ្ឋាន Allianz Arena។...
ក្លឹប Real Madrid បានទទួលស្វាគមន៍តំណាងមកពីស្ថាប័ន FIFA នៅឯកីឡដ្ឋាន Santiago Bernabéu សម្រាប់កិច្ចប្រជុំការងារមួយ ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំបន់ ព្រមទាំងមន្ត្រីមកពីរដ្ឋាភិបាលអេស្ប៉ាញ។...