|
|
|
សហព័ន្ធបាល់ទាត់ FIFA កំពុងរៀបចំបើកការស៊ើបអង្កេតពាក់ព័ន្ធនិងការបាញ់ Laser លើកីឡាករអេហ្ស៊ីបក្នុងជំនួបរវាងអេហ្ស៊ីប និងសេណេហ្កាល់ក្នុងវគ្គជម្រុះ World Cup កាលពីពេលថ្មីៗនេះ ។

គួរបញ្ជាក់ថាក្នុងការប្រកួតនោះសេណេហ្គាល់បានឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដីដោយលទ្ធផល ៣-១ និងបានកក់កៅអីទៅកាន់
World Cup 2022 នៅប្រទេសកាតា ។ ក្នុងកំឡុងការប្រកួតនោះអ្នកគាំទ្រសេណេហ្កាល់បានបាញ់ Laser ដាក់កីឡាករអេហ្ស៊ីបពេលដែលពួកគេកំពុងទាត់បាល់ពិន័យ ១១ម៉ែត្រ ដើម្បីរំខាន ។

ខាងអេហ្ស៊ីបបានដាក់ពាក្យតវ៉ាទៅកាន់ FIFA ដោយចោទប្រកាន់ថា កីឡាកររបស់ខ្លួនជាពិសេស Salah ត្រូវបានរើសអើងពូជសាសន៍
មានការគប់របស់របរអំឡុងពេលកម្ដៅសាច់ដុំ និងការវាយប្រហារលើឡានក្រុងរបស់ពួកគេ ៕
ប្រភព ៖ Sky Sports
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...