|
|
|
គ្រូបង្វឹក Erik ten Hag នៅតែបន្ដការកោតសរសើរចំពោះខ្សែបម្រើ Frankie de Jong ថាជាកីឡាករល្អកម្រមានដដែល មុនក្រុម Manchester United របស់លោក ប៉ះ Barcelona ក្នុងពាន Europa League ។

ការបន្ដសរសើរនេះក៏មិនខុសទាស់អ្វីដែរ ព្រោះកាលពីទីផ្សារដោះដូរកីឡាករកន្លងទៅ លោក Ten Hag នេះ បានព្យាយាមទិញ De Jong ម្ដងមកហើយ ដោយកាលនោះត្រូវរូវតម្លៃគ្នាអស់ហើយ តែចុងក្រោយសាមីខ្លួនបន្ដសម្រេចចិត្តស្នាក់នៅ Barcelona បន្ដ។ ការនេះបានធ្វើឱ្យលោក Ten Hag ខកខានបានកីឡាករដែលខ្លួនពេញចិត្ត តែក៏មិនធ្វើឱ្យគម្រោងរបស់លោកប្រែប្រួលអ្វីដែរ។ ជាក់ស្ដែងនៅរដូវកាលដំបូងនេះ ឃើញថា Man Utd ក្រោមការដឹកនាំរបស់លោកមានភាពប្រសើរឡើងច្រើនទៅហើយ។

ចំណែកនៅពេលរាត្រីនេះ លោកក៏ត្រូវដឹកនាំក្រុម Man Utd ទៅប៉ះក្រុម Barcelona ដល់ទឹកដីអេស្ប៉ាញផងដែរ។ មុនការប្រកួតឈានចូលមកដល់ អ្នកចាត់ការហុល្លង់ Ten Hag បាននិយាយថា៖ “Barcelona កំពុងធ្វើបានល្អ ពួកគេមានកីឡាករគុណភាព។ Frenkie ជាកីឡាករអស្ចារ្យ។ ក្លឹបណាដែលមានគាត់ជួយ នឹងល្អប្រសើរ ព្រោះគាត់មានគុណភាព។ មានគាត់នៅក្នុងក្រុម នោះក្រុមនឹងខ្លាំងជាងមុន។ ដូចដែលបានឃើញនៅឆ្នាំ២០១៩កន្លងទៅ ដែល Ajax ធ្វើបានល្អ និងគ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើល”៕


Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe

AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ខ្សែប្រយុទ្ធ Anthony Gordon បានសារភាពថា ដំបូងឡើយគាត់មានការសង្ស័យចំពោះភាពពិតប្រាកដនៃការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សនៅតំបន់កាតាឡាន់ (Barcelona) ក្នុងអំឡុងពេលទីផ្សារដោះដូរ។...
លោក Roberto De Zerbi អ្នកចាត់ការក្រុម Tottenham Hotspur បានថ្លែងជាសាធារណៈអំពីស្ថានភាពទាក់ទងនឹងខ្សែប្រយុទ្ធ Richarlison ដោយបានលើកឡើងពីការសម្រេចចិត្តផ្ទាល់ខ្លួនរបស់កីឡាកររូបនេះក្នុងការចាកចេញពីក្លឹប។...
Gabriel Jesus ទទួលស្គាល់ថាខ្លួននៅតែរង់ចាំឱកាសលេងឱ្យបានច្រើនជាងមុននៅ Barcelona ខណៈដែលគាត់កំពុងបន្តសម្របខ្លួនទៅនឹងក្រុមថ្មី។...
ក្លឹប Santos បានប្រកាសជាផ្លូវការអំពីការចុះកិច្ចសន្យាជាមួយខ្សែបម្រើ Philippe Coutinho ដែលធ្លាប់លេងឱ្យ Liverpool និង Barcelona ក្នុងកិច្ចសន្យារយៈពេលខ្លីរហូតដល់ចុងឆ្នាំ ២០២៦។...
ក្លឹប Paris Saint-Germain បានបញ្ជាក់ថា Achraf Hakimi បានរងរបួសស្រាលនៅត្រង់ភ្លៅខាងស្តាំអំឡុងពេលការប្រកួតលីគ Ligue 1 ដែលពួកគេបានយកឈ្នះលើក្រុម Brest ដោយលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ។...